(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) នឹងរៀបចំកម្មវិធីប្រកួតប្រជែង Expand North Star Startup Pitch Competition-Cambodia ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជ្រើសរើស​យកក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល​ជ័យលាភី ទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Expand North Star 2024 (Dubai, UAE) នៅថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថលកម្ពុជា ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីប្រកួតប្រជែងខាងលើ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១២ ៤៩៥ ៩១៦ និងសូមធ្វើការដាក់ពាក្យចូលរួមឱ្យបាន មុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ៖