(ភ្នំពេញ)៖ យុវតី ចៀន សុណា បានចេញវីដេអូសារភាពកំហុស ដែលបានផុងខ្លួនចូលក្នុងការរៀបចំផែនការ «ថ្ងៃ១៨សីហា» ក្នុងការប្រមូលផ្តុំក្រុមបណ្តាញសង្ឃ និងក្រុមយុវជន ឱ្យមកជួបជុំគ្នារៀនអំពីរបៀបរបបនៃការធ្វើបដិវត្តន៍ពណ៌ ដោយលើកយកករណី ដូចនៅប្រទេសភូមា អ៊ុយក្រែន និងប្រទេសបង់ក្លាដេស ដឹកនាំដោយ វ៉ន ចាន់ឡូត ដែលមាន អេឡិច នៅពីក្រោយខ្នង។
នៅក្នុងវិដេអូ យុវតី ចៀន សុណា បានសារភាពថា ពិតជាមានការសោកស្តាយយ៉ាងខ្លាំងនូវអ្វី ដែលរូបគាត់បានប្រព្រឹត្តនាពេលកន្លងមក ដែលមានសម្រង់សំដីដើមថា «នាងខ្ញុំសូមលើកដៃដប ក្រាបសំពះសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី មេត្តាផ្តល់ឱកាសឱ្យនាងខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីមានឱកាសកែប្រែកំហុស...»។
ជាមួយគ្នានេះ ចៀន សុណា ក៏សូមគោរពស្នើសុំសម្តេចតេជោ និងសម្តេចធិបតី មេត្តាអនុញ្ញាតឱ្យរូបគាត់ បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាយើងផងដែរ៕