(សៀមរាប)៖ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹក ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន លំហាត់របៀបជួរទ័ព ដល់ពលទាហានដែលទើបជ្រើសរើសថ្មីនាពេលកន្លងមក និងបានជាប់ជាស្ថាពរ ត្រៀមខ្លួនចេញទៅហ្វឹកហ្វឺននៅសាលាកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាពេលខាងមុខនេះ។
វគ្គហ្វឹកហ្វឺននេះ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ផងដែរ៕