(កំពង់ឆ្នាំង)៖ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណថ្នាក់ចត្វាព្រះមេគណខេត្តកំពង់ឆ្នាំង សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង ជាព្រះរាជតំណាងសម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងអ្នកឧកញ៉ា, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាក្សត្រីនរោត្តម មុន្នីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីបានកសាងរយៈពេលជាង២ឆ្នាំកន្លងមក បច្ចុប្បន្នសាងសង់បានរួចរាល់ជាស្ថា ពរសម្រាប់ផ្តល់ជូនប្រជានុរាស្ត្រ និងព្រះសង្ឃប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអស់លោក-លោក ស្រី ប្រតិភូអមដំណើរថ្នាក់ដឹកនាំអស់និងលោក-លោកស្រីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋជាប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស នៅក្នុងមូលដ្ឋានចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ នៅក្នុងពិធីបុណ្យកាត់ឬសសីមាខាងលើនេះ បានអានរបាយការណ៍ស្វាគមន៍ដល់សម្ដេច និងលោកស្រី លោកបណ្ឌិត សាស្ត្រាចារ្យ លោកឧកញ៉ា ជាថ្នាក់ដឹក នាំ និងប្រជាពុទ្ធបរិស័ទដែលមានខ្លឹមសារថា វត្តគំរាបរុក្ខារាមនេះ បានកសាងឡើងនៅក្នុងឆ្នាំ១៧០៧ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ក្នុងពេលដែលខ្មែរមានសង្គ្រាមជាមួយសៀម ហើយព្រះវិហារ និងកុដិដែលកសាងអំពីឈើ ត្រូវបានឆាបឆេះអស់ទាំងស្រុង។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ទីតាំងនេះនៅសល់ជាទួលចាស់ ដែលប្រជាពុទ្ធបរិស័ទនាំគ្នាគោរពបូជា រហូតមកដល់ឆ្នាំ២០០៩ ទើបពុទ្ធបរិស័ទចំណុះជើងវត្ត បានឯកភាពគ្នាកសាងវត្តនេះឡើងវិញ នៅលើទីតាំងដដែលតាមគំនិតផ្ដួចផ្ដើមរបស់ព្រះវិន័យធម៌ស្រុកបរិបូរណ៌ព្រះនាមជួបសុផល។
លុះដល់ឆ្នាំ២០២២ ដោយមានស្ថានភាពខ្វះខាត និងទទួ លបានការសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះវិហារថ្មីនេះ ពីសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះ អង្គទ្រង់បានព្រះប្រទានរាជសម្បត្តិ ដល់សម្ដេចចៅហ្វាវាំង គង់ សំអុល (កាលសម្ដេចនៅមានព្រះជន្ម) សម្ដេចមហាមន្ត្រី គុយ សុផល និងអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ឱ្យទទួលភារកិច្ចដឹកនាំការកសាងសង់ព្រះវិហារ និងសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងអារាមទីនេះ ដោយមានលោក ឡាវ ម៉េងឃីន និងលោកស្រី ជីង សុភាព ជាអ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានចូលរួមបច្ច័យថ្វា យសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ដើម្បីចំណាយក្នុងការសាងសង់ព្រះវិហារខាងលើនេះទាំងស្រុង។
ព្រះវិហារដែលទើបនឹងសាងសង់រួចរាល់ថ្មីៗនេះ បានចាប់ ផ្ដើមសាងសង់ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៤ ទើបបានចប់សព្វគ្រប់ជាស្ថាពរ និងបានប្រារព្ធពិធីបុណ្យកាត់ឫសសីមារយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ដែលជាថ្ងៃបញ្ចប់កម្មវិធីបុណ្យ។
នៅក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារវត្តខាងលើនេះដែរ សម្ដេចមហាមន្ត្រី គុយ សុផល បាននាំយកនូវព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជបិតាជាតិ ខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកចែកជូនប្រជាព លរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបានឃីត១កញ្ចប់មានមុង១, ភួយ១, សារុង១,និងថវិកា៥ ម៉ឺនរៀល,តាជីយាយជី២០នាក់ទទួលបាន ក្រណាត់ស១ ដុំ៤ម៉ែត្រ,និងថវិកា៥ម៉ឺនរៀល,លោកគ្រូ អ្នកគ្រូ២៧នាក់ ទទួលបានសារុង១,និងថវិកា៥ម៉ឺនរៀល,យុវជនស.ស. យ.ក២០នាក់ យុវជនកាយរិទ្ធ២០នាក់ , យុវជនកាកបាទ ក្រហម២០នាក់ និងសិស្សានុសិស្ស១៧៣នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា១ម៉ឺនរៀល។
លោក ស៊ុន សុវណ្ណារិទ្ធិ តំណាងឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ដែលប្រកាន់យកនូវការគោរពព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបន្តខិតខំចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាពតាមរយៈការ ចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបា លដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឹទ្ធស ភា និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីបន្តវេន ក្នុងការដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យជានិច្ចតទៅ៕