(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញរូបថតជាច្រើនសន្លឹកដែលសម្តេចបានពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅវិមាន៧មករា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ។
តាមរយៈបណ្តាញសង្គមជាមួយនឹងបង្ហោះរូបភាពទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ព្រឹកមិញ២៥កញ្ញា២០២៤ ប្រជុំប្រចាំខែរវាងប្រធាននិងបណ្តាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំមួយចំនួន។ ពេលចេញមកអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដើរជាមួយបន្ត ពិភាក្សាលើការងារខ្លះ។ បានអ្នកថតរូបថតបានប៉ុន្មានសន្លឹកសូមផ្តល់មតិតើខ្ញុំដូចកូនឬកូនដូចខ្ញុំ ដែលជាឪពុក?»៕