(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា កម្មវិធី CoolApp ជាផ្នែកមួយក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដ្បិតមុមមួយរបស់យុទ្ធសាស្រ្ត បញ្ចកោណផ្ដោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងជាការបើកសករាជនៃភាពឯករាជ្យរបស់ប្រជាជនកម្ពុជា ធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។

ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ម្តងហើយម្តងទៀត អំពីវឌ្ឍនភាពបណ្តាញទំនាក់ទំនងសង្គមកូនខ្មែរ CoolApp បានធ្វើឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈងាកមកប្រើប្រាស់ CoolApp ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឆ្លើយតបការទំនាក់ទំនងនានា។

លោក បានគូសបញ្ជាក់ផងដែរថា៖ «ជាការពិតណាស់ CoolApp បានជាផ្នែកមួយនៃមុំយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»

សូមជម្រាបថា សំណេរមួយក្នុងឃ្លាអត្ថបទរបស់សម្តេចតេជោ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឡើកលើងឱ្យដឹងថា៖ «ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់មានតែ វៀតណាម និងកម្ពុជា»។

គួរបញ្ជាក់ផងដែរថា កម្មវិធី CoolApp បានបើកសករាជភាពជាឯករាជ្យរបស់ប្រជាជនកម្ពុជា ក៏ដូចជាបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រទេសជាតិទាំងមូល វឌ្ឍនភាពនេះហើយបានធ្វើឲ្យពិភពលោក ស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់៕

មោទនភាព CoolApp បណ្តាញទំនាក់ទំនងសង្គមកូនខ្មែរ!

Please Download CoolApp:
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details...
3. Desktop version
https://coolapp.chat/desktop/
4. Mac iOS
https://coolapp.chat/desktop/