(កែប)៖ រដ្ឋបាលខេត្តកែប បានបង្ហាញលេខទូរសព្ទរបស់មន្ត្រីទទួលបន្ទុក សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបប្រទះភាពមិនប្រក្រតីលេីការផ្ដល់សេវាកម្មនានារបស់អាជីវករក្នុងខេត្តកែប ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ។
លេខទូរសព្ទនោះមាន៣ខ្សែ៖
- 012 821 411
- 088 432 0034
- 099 549 789
ក្រោយចប់បុណ្យភ្ជុំបិណ្ឌ រដ្ឋបាលខេត្តកែបបានចេញសារថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដោយសរសេរថា «ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ យេីងក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប»។
រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដេីម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់ពលរដ្ឋ ហេីយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំឲ្យកាន់តែល្អប្រសើរ សំដៅធ្វេីយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋជាបន្តទៀត។
លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តកែបនូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួន ៧៩,៥៣៨នាក់ កេីនឡេីង ២៦.១១% (១៦,៤៧២នាក់) បេីប្រៀបធៀបនឹងឆ្នាំ២០២៣៕