(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំរបស់សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល, លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រកាសឱ្យសមាគមដែលជាដៃគូ ងាកមកប្រើកម្មវិធី CoolApp ដើម្បីរក្សាសុវត្ថិភាពបានល្អប្រសើរ និងលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ
ស្របពេលដែលកម្មវិធី CoolApp ជារបស់កូនខ្មែរបានបង្កើតឡើង ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការ សង្គមស៊ីវិលរួមទាំងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ថ្នាក់ដឹកនាំសហព័ន្ធសហជីពយុវជនបញ្ញវន្ត និងសមាគមអង្គការសង្គមស៊ីវិល ជាសមាជិកនៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បាននឹងកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមរបស់ខ្មែរសម្រាប់សកម្មភាពការងារប្រចាំថ្ងៃ គឺដើម្បីលើកទឹកចិត្តកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ជាពិសេសរក្សាសុវត្ថិភាពសម្រាប់សន្តិសុខជាតិបានយ៉ាងល្អប្រសើរ។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី CoolApp និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ងាកមកចាប់អារម្មណ៍ និងចាប់ផ្តើមប្រើប្រាស់កម្មវិធី CoolApp សម្រាប់ទំនាក់ទំនងការងារ និងដើម្បីគាំទ្រសមិទ្ធផលខ្មែរយើងទាំងអស់គ្នា៕
ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល៖