(រតនគិរី-ស្ទឹងត្រែង)៖ លោកយាយ ឃ្នាង ផាន់ណារី មានអាយុ៧២ឆ្នាំ រស់នៅភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងការពារ បូរណភាពទឹកដី ដែលនៅសេសល់ពីសម័យអាណានិគមនិយមបារាំង ឱ្យនៅគង់វង្ស ជាពិសេសរឹតតែមានមោទនភាពចំពោះរដ្ឋាភិបាលថែមទៀត នៅពេលបានមកឃើញស្ថានភាពព្រំដែនផ្ទាល់នឹងភ្នែក ហើយគ្មានឡើយការកាត់ ឬលក់បាត់ទឹកដីឱ្យបរទេស។
តាមរយៈការជួបសម្ភាសដោយផ្ទាល់ជាមួយក្រុមការងារព័ត៌មាន Fresh News នៅក្នុងឱកាសចុះទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនសឦសានដែលជាជើងទី៤ លើតម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៤, លោកយាយ សុផាន់ណារី បានថ្លែងថា បើទោះបីមិនទាន់បានមកទស្សនកិច្ចដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែន ក៏នៅតែជឿជាក់លើសម្តេចតេជោ ហ៊ុន សែន លើរាជរដ្ឋាភិបាល ប៉ុន្តែ នៅពេលបានមកឃើញផ្ទាល់ គឺហៅថារឹតតែរំភើប រឹតតែជឿជាក់ មោទនភាពលើរដ្ឋាភិបាល ពីសេសសម្តេចតេជោ ដែលគាត់ខំតស៊ូលះបង់ អាយុជីវិតរំដោះប្រជាជនពីរបប ប៉ុល ពត មក រហូតបច្ចុប្បន្នគាត់ខំអភិវឌ្ឍន៍ ប្រឹងប្រែងការពារទឹកដី ឱ្យនៅសេសល់ពីសម័យអាណានិគមបារាំង ហើយទឹកដីដែលបានបាត់យូរហើយ ត្រូវបានគេចោទប្រកាន់គាត់ ថាលក់ទឹកឱ្យគេ ដែលពួកអគតិចេះតែចោទគាត់អី។
លោកយាយ បានមើលឃើញថា តាមរយៈការចុះមកពិនិត្យ និងបានមើលឃើញដោយផ្ទាល់ភ្នែក លោកយាយរឹតតែជឿជាក់មកលើរាជរដ្ឋាភិបាល លើសម្តេចតេជោ ហើយជាពិសេសគឺបន្តជឿជាក់កាន់តែខ្លាំង មកលើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តវេនពីសម្តេចតេជោ ហ៊ុន សែន។
លោកយាយ ឃ្នាង សុផាន់ណារី បានកោតសសើរចំពោះរាជរដ្ឋាភិបាល ដែលបានលះបង់គ្រប់បែបយ៉ាង ជាពិសេសបានរៀបចំក្រុមការងារឱ្យជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានមកទស្សនកិច្ច និងយល់ដឹងពីស្ថានភាពព្រំដែន ដើម្បីធ្វើយ៉ាងណាបញ្ជាក់រឿងពិត កុំឱ្យប្រជាពលរដ្ឋចាញ់ការឃោសនារបស់ជនអគតិមួយក្តាប់តូច ដែលយកបញ្ហាពីព្រំដែនវាយប្រហាររដ្ឋាភិបាលថាបានលក់ទឹដីឱ្យបរទេសជាដើម៕
សូមស្តាប់ការលើកឡើងរបស់លោកយាយ ឃ្នាង សុផាន់ណារី ដូចខាងក្រោម៖