(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា បើទោះជាអ៉ីស្រាអែលបានវាយប្រហារក្រុមហេសបូឡា រហូតចូលដល់ក្នុងទឹកដី នៃប្រទេសលីបង់ក៏ពិតមែន ប៉ុន្តែមិនមែនជាការធ្វើសង្រ្គាមរវាងរដ្ឋ និងរដ្ឋនោះទេ ពោលគឺគ្រាន់តែជាសង្រ្គាមរវាងរដ្ឋ និងក្រុមសកម្មជនមួយតែប៉ុណ្ណោះ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយខាងលើបានបញ្ជាក់បន្ថែមទៀតថា រហូតមកទល់ពេលនេះ មេដឹកនាំលីបង់ បានអំពាវនាវឱ្យអាមេរិកជួយបញ្ចប់ការប្រយុទ្ធគ្នានេះ តាមការជាក់ស្ដែងមើលឃើញថា អ៉ីស្រាអែល នឹងដកទ័ពចេញពីលីបង់វិញ នៅពេលដែលខ្លួនអាចយកឈ្នះក្រុមហេសបូឡា បាន។

យ៉ាងណាមិញលោកបណ្ឌិត បានបន្ថែមថា សង្រ្គាមនេះអាមេរិកអាចទទួលបានផលប្រយោជន៍ច្រើន បើសិនជាអ៉ីស្រាអែលអាចយកឈ្នះទាំងក្រុមហាម៉ាស និងហេសបូឡា ដែលធ្វើឱ្យអ៊ីរ៉ង់ ដូចត្រូវបានគេកាត់ដៃកាត់ជើងចោលផងដែរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖