(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ក្នុងឃុំដំរីផុង ចំនួន ១៤០គ្រួសារ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាទីអារាមវត្ត ដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា គ្រាប់ស្រូវពូជ ដែលយកមកចែកជូនដល់បងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ គឺជាការផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយប្រជាកសិករមានលទ្ធភាពស្តាឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់។
លោកបានបញ្ជាក់ថា ការផ្តល់ពូជស្រូវ និងផ្តល់ការណែនាំលក្ខណៈបច្ចេកទេសដាំដុះដំណាំស្រូវឲ្យទទួលបានទន្និផលខ្ពស់ រហូតដល់ ៥តោន ក្នុង ១ហិចតា គឺជាការខិតខំប្រប្រែងរបស់ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល ក្នុងការសិក្សា ស្វែងរកពូជស្រូវល្អ មានគុណភាពខ្ពស់ចែកអោយប្រជាកសិករដាំដុះទទួលបានផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់យកថវិកាបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរ។
ចំពោះកិច្ចការងារនេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ចបានកាន់តែរឹងមាំ។
តាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានលើកឡើងពីស្ថិតិប្រជាពលរដ្ឋ ផ្ទៃដីស្តាឡើងវិញ និងត្រូវការគ្រាប់ពូជស្រូវ ឆ្នាំ២០២៤ រួមមាន៖
*ទី១៖ ស្រុកឆ្លូង មាន ៧ឃុំ ៣៦ ភូមិ មានចំនួន ១ ៣២៥គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១ ២៤០ហិចតា ត្រូវការស្រូវពូជ ១៣២.៥០០ គីឡូក្រាម
*ទី២៖ ក្រុងក្រចេះ មាន ៣សង្កាត់ ១០ភូមិ មានចំនួន ១៨៣គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១៩៤ហិចតា តម្រូវការស្រូវពូជ ១៨.៣០០ គីឡូក្រាម
*ទី៣៖ ស្រុកព្រែកប្រសព្វ មាន ៧ឃុំ ៤៩ភូមិ ចំនួន ២ ១២១គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២ ១៣១ ហិចតា តម្រូវការស្រូវពូជ ២១២.១០០ គីឡូក្រាម
*ទី៤៖ ស្រុកសំបូរ ៤ឃុំ ១៣ភូមិ មាន៩២គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១៧៩ តម្រូវការស្រូវពូជ ៩ ២០០គីឡូក្រាម
*ទី៥៖ ស្រុកចិត្របុរី ១០ ឃុំ ៤៩ភូមិ មាន២.៣៩៨ គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២.១២៦ តម្រូវការស្រូវពូជ ៦០៥.៧០០ គីឡូក្រាម៕
https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-35-42-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-35-44-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-35-46-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-35-48-4.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-14-0.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-14-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-16-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-16-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-17-4.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-18-5.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-19-6.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-20-7.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-21-8.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-22-9.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-23-10.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-24-11.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-25-12.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-26-13.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-28-14.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-29-15.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-30-16.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-31-17.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-40-0.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-41-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-41-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-42-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-44-4.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-45-5.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-46-6.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-46-7.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-47-8.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-48-9.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-19-36-49-10.JPG