(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភា ជាតិកម្ពុជា-AIPA បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត។
ការវាយតម្លៃរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA ក្នុងឱកាសជួបសម្តែង ការគួរសម និងពិភាក្សាកា រងារជាមួយឯកឧត្តម Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនារ សៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀង ច័ន្ទន៍ ប្រទេសឡាវ។
ក្នុងជំនួ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំ នងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀតដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ចំណែក លោក Xaysomphone Phomvihane បានថ្លែងនូវការកោតសរសើរចំពោះ តួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ មានជា អាទិ៍ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើក កម្ពស់វឌ្ឍន ភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ៕