(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
សេចក្ដីប្រកាសព័ត៌មាននេះ ក៏មានភ្ជាប់ជាមួយសកម្មភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា ដែលបានចូលរូមក្នុងកិច្ចប្រជុំនេះ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលដឹកនាំដោយ លោក សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕
ខាងក្រោមនេះជាសេចក្ដីព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖