(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៩ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាកិច្ចប្រជុំកំពូលរវាងអាស៊ាន បូកជាមួយប្រទេសដៃគូចំនួន៨ផ្សេងទៀត រួមមានអូស្រ្តាលី ចិន ជប៉ុន ឥណ្ឌា នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ រុស្សុី និងអាមេរិក។
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាជំនួបដ៏មានសារសំខាន់ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំអាស៊ាន រួមមានលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោកស្រី ផែថនថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត តំណាងរបស់មីយ៉ាន់ម៉ា។
តំណាង់ប្រទេសដៃគូទាំង៨ទៀតរួមមាន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង លោក ស៊ី្ហកេរុ អ៊ីស៊ី្ហបា នាយករដ្ឋមន្ត្រីជប៉ុន លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក គ្រីស្តូហ្វើ ឡាក់សិន (Christopher Luxon) នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោក ស៊ែរហ្គេយ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្សុី៕