(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសអំពីគោលការណ៍ ស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្តើមចូលរៀនលើកទី១ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមខ្លឹមសារសេចក្តីប្រកាស, រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់គោលការណ៍បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដូចខាងក្រោម៖
ក. មុខជំនាញបណ្តុះបណ្តាល៖
* វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ
* វិទ្យាសាស្ត្រសេដ្ឋកិច្ច
* វិទ្យាសាស្ត្របរិស្ថាន
* រដ្ឋបាលសាធារណៈ
* អក្សរសាស្ត្រខ្មែរ
* គណិតវិទ្យា
* តូរ្យតន្ត្រី និង
* វិចិត្រកម្ម
ខ. លក្ខខណ្ឌនៃការជ្រើសរើស
* ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ / សញ្ញាបត្រដែលមានតម្លៃស្មើ
* ប្រឡងចូលរៀនលើវិញ្ញាសា៖ មុខវិជ្ជាឯកទេស ចំណេះដឹងទូទៅ និងភាសាអង់គ្លេស
គ. តម្លៃសិក្សា២០២៤-២០២៥
* តម្លៃសិក្សាមួយឆ្នាំ
* តម្លៃសិក្សាមួយឆមាស
* ឆ្នាំទី១ ៖ ៣៤០ដុល្លារ
* មួយឆមាស ៖ ១៩០ដុល្លារ
* ឆ្នាំទី២ ៖ ៤៥០ដុល្លារ
* មួយឆមាស ៖ ២៤៥ដុល្លារ
* ឆ្នាំទី៣ ៖ ៤៥០ដុល្លារ
* មួយឆមាស ៖ ២៤៥ដុល្លារ
* ឆ្នាំទី៤ ៖ ៤៥០ដុល្លារ
* មួយឆមាស ៖ ២៤៥ដុល្លារ
ឃ. លក្ខខណ្ឌផ្តល់ជូនអាហារូបករណ៍សិក្សា
* និទ្ទេស A ផ្តល់ជូនអាហារូបករណ៍ចំនួន១០០% សម្រាប់រយៈពេល៤ឆ្នាំ
* និទ្ទេស B ផ្តល់ជូនអាហារូបករណ៍ចំនួន៥០% សម្រាប់រយៈពេល៤ឆ្នាំ
* និទ្ទេស C ផ្តល់ជូនអាហារូបករណ៍ចំនួន៣០% សម្រាប់រយៈពេល៤ឆ្នាំ
ង. កាលបរិច្ឆេទចូលរៀន
* លើកទី១: ចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
* លើកទី២ : ចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥៕
ខាងក្រោមនេះជាគោលការណ៍របស់ រាជបណ្ឌិត្យសភាកម្ពុជា៖