(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មមាញឹក ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៤ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។