(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគម្រោងក្នុងការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ អង្គកឋិនទាននេះដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទានខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា កំណត់ឈ្មោះថាជា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» គឺជាអង្គកឋិនទានដ៏ធំជាងគេជាលើកដំបូង ដែលផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់កម្ពុជា។
តើ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរក្រោម មានតម្លៃ និងសារសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា?
ដើម្បីឆ្លើយតលើប្រធានបទនេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយសរូប ដែលនឹងអញ្ជើញចូលរួមបកស្រាយគឺ៖
- លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ
- លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅវេលាម៉ោង ៦ល្ងាចនេះ!