(សៀមរាប)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន ព្រមទាំងសហការី។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ការអភិវឌ្ឍថ្នាល និងប្រព័ន្ធសម្រាប់រដ្ឋាភិបាល ចែករំលែកបទពិសោធ ក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស៕