(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង តំណាងលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយប្រធានលេខាដ្ឋានរដ្ឋបាល និងមន្រ្តីរដ្ឋបាលមួយចំនួន បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនជាអតីតយុទ្ធជនចំនួន៣គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិដងក្តា ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ក្រុមការងារបានយកគ្រឿងឧបភោគបរិភោគ ថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ ជូនពួកគាត់ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ បានមួយផ្នែកដែរ។
ក្រុមគ្រួសាររបស់អតីតយុទ្ធជន បានសម្តែងការអរគុណ និងរីករាយចំពោះការចុះសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដល់ពួកគាត់ជាប់ជានិច្ចបែបនេះ។ ពួកគាត់សូមជូនពរដល់ក្រុមការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អ និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ៕