(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសមជាមួយលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។
លោក Jean-Pierre Lacroix បានផ្ញើសារចំនួន២ក្នុងនោះ៖
*ទី១៖ លោកបានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានបន្តរក្សាទុកកងកម្លាំងមួកខៀវដ៏ក្លាហាននៅប្រទេសលីបង់ ហើយបានបញ្ជាក់ថាសុវត្ថិភាពរបស់កងកម្លាំង គឺជាសុវត្ថិភាពរបស់អង្គការសហប្រជាជាតិ។
*ទី២៖ លោកសូមចូលរួមរំលែកមរណទុក្ខជាមួយសម្តេចធិបតីចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាមិត្តភ័ក្ដិជិតស្និទ្ធ និងបានរួមចំណែកក្នុងសកម្មភាពរក្សាសន្តិភាព និងសន្តិសុខក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ៕