(រតនគិរី-ស្ទឹងត្រែង)៖ លោក សូ សុនរ៉េន បានធ្វើដំណើរពីរាជធានីភ្នំពេញ ចុះមកទស្សនកិច្ចដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែនរវាងខេត្តរតនគិរី ជាមួយនឹងប្រទេសវៀតណាម និងបង្គោលព្រំដែនរវាងខេត្តស្ទឹងត្រែង ជាមួយនឹងប្រទេសឡាវ បានលើកឡើងថា ការរៀបចំដំណើរទស្សនកិច្ចឱ្យប្រជាពលរដ្ឋបានមកមើលច្បាស់នៅតាមបង្គោលព្រំដែន គឺបានបញ្ជាក់ថា របស់រារដ្ឋាភិបាល ចំពោះកិច្ចការពារបូរណភាទឹកដី មិនដូចការចោទប្រកាន់របស់ជនអគតិនៅលើបណ្តាញសង្គម។
លោក សូ សុនរ៉េន បានលើកឡើងថា នៅតាមព្រំដែន គឺមានការបោះបង្គោលព្រំដែន បានត្រឹមត្រូវ តាមរយៈការមកឃើញផ្ទាល់ភ្នែកព្រំដែន អត់មានការបង្ខិតនោះទេ។
លោកក៏បានបន្ថែមថា ប្រសិនបើមិនជឿជាក់ទេ សូមអញ្ជើញមកមើលព្រំដែនដោយផ្ទាល់ភ្នែកក៏បានដែរ ដើម្បីជម្រះមន្ទិលសង្ស័យពីការព្រួយបារម្ភរឿងបាត់បង់ទឹកដី។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងរៀបចំការធ្វើដំណើរ អាហារហូបចុក ៣ពេល និងការស្នាក់នៅ ដើម្បីឱ្យប្រជាពលរដ្ឋបានមកដល់ព្រំដែនដោយសុវត្ថិភាព មើលឃើញពីស្ថានភាពពិតនៅព្រំដែន។
ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
សូមស្តាប់ការលើកឡើងរបស់លោក សូ សុនរ៉េន ដូចខាងក្រោម៖