(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកកម្មវិធីក្របួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្សរីករាយក្រៃលែង បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ដ៏ល្អប្រសើរ ដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ។
កន្លងមក កម្ពុជាសម្រេចបានជោគជ័យគួរជាទីមោទនៈលើវិស័យកីឡា ដោយបានធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ នៅ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ល្បីរន្ទឺជុំវិញពិភពលោក។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី ២ ដែលមានប្រតិភូកីឡា យុទ្ធគុនចម្រុះទាំង១៨ប្រទេស ដែលបានចូលរួម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាក៏បានរៀបចំការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ថែមទៀត ដែលការប្រកួតនេះ អាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់យុទ្ធគុនដូនតាខ្មែរ ដើម្បីអភិរក្សនូវអនុភាពនៃ យុទ្ធគុនបុព្វបុរសខ្មែរគ្រប់ជំនាន់ និង លើកទឹកចិត្តឱ្យកូនចៅខ្មែរជំនាន់ក្រោយចូលរួមអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ និងយុទ្ធគុនវប្បធម៌ជាតិឡើងវិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើវិស័យកីឡា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកួតកីឡាជាតិ និង កីឡាជាតិជនពិការនេះ អាចរៀបចំឡើងបាន ដោយមិនអាចកាត់ ផ្តាច់ពីកត្តាសន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសជាតិបានទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំកីឡាជាតិនាពេលនេះ ជាការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី និងកីឡាផ្សេងៗទៀត។
* សម្តេចធិបតី ហុន ម៉ាណែត បានបញ្ចប់ការថ្លែងនៅវេលាម៉ោង ៧៖៣៥នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕