(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលបានបានចាត់ទុកការបន្តធ្វើការញុះញង់ និងផ្សព្វផ្សាយព័ត៌មានខុសពីការពិតពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ពីសំណាក់ទណ្ឌិតក្បត់ជាតិភៀសខ្លួនក្រៅប្រទេស សម រង្សី និង វិទ្យុខេមរភាសាមួយចំនួន គឺការចង់បង្កើតភាពវឹកវរនៅកម្ពុជា។

ការចាត់ទុកបែបនេះរបស់លោក បន្ទាប់ពីលោកសង្កេតឃើញក្រុមជ្រុមនិយម ជាពិសេសទណ្ឌិតក្បត់ជាតិ ៣ជំនាក់ សម រង្ស៊ី និងបណ្តាញរព័ត៌មានមួយចំនួន មានដូចជា វិទ្យុ RFA និងសារព័ត៌មាន The Cambodia Daily Khmer ដែលតែងតែផ្សព្វផ្សាយបំផុសបំផុល ព័ត៌មាន ញុះញង់ ក្រឡៃការពិត ប្រឌិតរឿងមិនពិត អស់ពីមួយចូលរឿងមួយ។

ជាមួយគ្នានេះ លោក ហេង សំណាង បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្សី និងវិទ្យុខេមរភាសាទាំងនេះ ឱ្យបញ្ឍប់ជាបន្ទាន់នូវការញុះញង់ និងផ្សព្វផ្សាយប្រឌិតរឿងមិនពិតបន្តទៀត ខណៈប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញក្រោមការដឹកនាំដ៏ឆ្លៀសវៃពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនបន្តវេនដ៏មានសក្តានុពល។

ប្រធានក្រុមយុវជនសង្គមស៊ីវិលដ៏លេចធ្លោនៅកម្ពុជារូបនេះ ក៏បានចាត់ទុកគម្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននៅក្រៅប្រទេសរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺជារឿងឆោទល្ងង់ជាទីបំផុត និងខុសច្បាប់ជាតិ និងអន្តរជាតិទាំងស្រុង។

លោកបានសង្កត់ធ្ងន់ថា ការរវើរវាយចង់បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៅក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តាម្ឈូសរូបនេះ គឺដើរដល់ផ្លូវទាល់ច្រក និងគ្មាននយោបាយបោកថ្មី។

ដោយ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីថ្មីៗនេះម្តងទៀតម្តងទៀត ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានបោកបញ្ឆោត សកម្មជនរបស់ខ្លួនឲ្យធ្លាក់ក្នុងអន្ទាក់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ពិសេសកាលផ្សព្វផ្សាយ ឱ្យធ្វើការងើបប៉ះបោលជាដើម ។ ប៉ុន្តែដូចយើងដឹងស្រាប់ហើយថា អ្នកដែលរងគ្រោះពិតប្រាកដគឺ ជាអ្នកចូលរួមអនុវត្តន៍សកម្មភាព ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ»។

លោក បានបន្ថែមថា៖ «ចំពោះស្ថាប័នវិទ្យុវិញ មួយរយៈនេះ អស់ពីផ្សាយ ញុះញង់រឿង សកម្មជនបរិស្ថាន ទៅផ្សាយលុបបំបាត់ពីសម្ធិទ្ធផលជាតិនានា ដូចជា ការបើកការដ្ឋានព្រៃកជីកហ្វូណនតេជោ មូនិធីកសាងប្រវ៉ាត់បន្ទាប់ព្រំដែន , កិច្ចសហប្រតិប្តិការ CLV-DTA ក៏ពួកគេរងវិធីសាស្រ្តជាន់ពន្លិចបានដែល»។

គួរបញ្ជាក់ផងដែរថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយ លោក ហេង សំណាង ដែលជាយុវជនលេចធ្លោនៅក្នុងសកម្មភាពនយោបាយ តែងតែប្រតិកម្មទៅវិញចំពោះបណ្តាលក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែក ក្នុងការលុបបំបាត់ព័ត៌មានប្រឌិតញុះញង់ ពិសេសចូលរួមគ្នាលុបបំបាត់មនោគមវិជ្ជាខ្មៅកខ្វក់ឲ្យអស់ចេញពីកម្ពុជា៕