(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Maritime & Transport Business Solutions (MTBS) ដែលជាក្រុមហ៊ុនប្រឹក្សារបស់ក្រុមហ៊ុនកំពតផត (Kampot Port Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពនៃកំពង់ផែពហុបំណងកំពត ព្រមទាំងស្វែងយល់ពីឯកសារគតិយុត្តពាក់ព័ន្ធ នៃនីតិវិធីស្នើសុំលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែ។
ពិធីនេះបានធ្វើឡើង នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជាច្រើនរូប៕