(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងរៀបចំទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសៗ នៅអនុវិទ្យាល័យទួលសុវណ្ណារាម ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌបឫស្សីកែវ រាជធានីភ្នំពេញ នានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:00ព្រឹក ដើម្បីបង្កើនសំលេងនិងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលកំពុងរកស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ ។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ ដើម្បីរួមគ្នាក្នុងការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យ និងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀន ចៀសវាងការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសស្តីទី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងថា ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ។
ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។ យោងតាមអង្គការយូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥%នៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមក្មេងស្រីវ័យជំទង់ ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការបានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។ ព្រឹត្តិការណ៍ទិវាក្មេងស្រីអន្តរជាតិលើកកម្ពស់ការអប់រំផ្លូវបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ក្មេងស្រី នៅបណ្តាប្រទេសដែលអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ធ្វើការងារ ដំណើរការកម្មវិធី Girls Act ជាកម្មវិធីក្មេងស្រី ដែលទទួលបានជោគជ័យ នៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមកកម្មវិធីនេះ បានពង្រីកទៅជិត៤០ នៅតាមបណ្តាប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាមេរិក អាស៊ី និងអឺរ៉ុប។ សូមចូលទៅកាន់ GirlsAct.org ដើម្បីស្វែងយល់បន្ថែម។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនរកប្រាក់កម្រៃ និងមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការស្វែងរកការគាំទ្រដល់៤៧ជុំវិញពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ មិនរកប្រាក់ចំណេញដ៏ធំបំផុតនៅក្នុងពិភពលោក៕