(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីសារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សារលិខិតជូនពរនោះមានខ្លឹមសារថា ៖ «សិ្ថតក្នុងបរិយាកាសដ៏សែនរីករាយ នៃថ្ងៃចម្រើនជន្មាយុ របស់ សម្ដេចពិជ័យសេនា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូន សម្ដេចពិជ័យសេនា សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កម្លាំងកាយរឹងមាំ និងជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសង្គមជាតិ មាតុភូមិ តរៀងទៅ។

ក្នុងនាមកាកបាទក្រហមកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពដឹកនាំ របស់ សម្ដេចពិជ័យសេនា ដែលជាឥស្សរជននយោបាយជាន់ខ្ពស់ដ៏ឆ្នើមមួយរូប តស៊ូដ៏អង់អាចក្លាហាន និងមានឆន្ទៈមោះមុតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិ ធ្វើឱ្យមាតុភូមិកម្ពុជា និងប្រជាជន ទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ចម្រុងចម្រើន សម្បូរសប្បាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុនេះ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចពិជ័យសេនា និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ៖