(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា នៅសហរដ្ឋអាមេរិក លោក Elon Musk អាចលេខហ្គេមផ្ដល់រង្វាន់លុយសុទ្ធ ១លានដុល្លារ សម្រាប់អ្នកគាំទ្រគោលនយោបាយសុវត្ថិភាពកាំភ្លើងនៅអាមេរិក បើសិនជាកើតមាននៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ច្បាស់ជាត្រូវបានគេយកមកវាយប្រហារថាជាការទិញទឹកចិត្តដល់អ្នកបោះឆ្នោតជាក់ជាមិនខាន។
ការលើកឡើងរបស់លោក សួន សេរីរដ្ឋា បែបនេះបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លើប្រធានបទ «តើអាមេរិក អាចមានមេដឹកនាំស្រ្តីដំបូងក្នុងប្រវត្តិសាស្រ្តដែរឬទេ?
បើតាមការបញ្ជាក់របស់លោក សួន សេរីរដ្ឋា ហ្គេមឈ្នះរង្វាន់លុយសុទ្ធ ១លានដុល្លារ របស់លោក Elon Musk ត្រូវបានគេមើលឃើញថា ជាការគាំទ្រដល់គោលនយោបាយសុវត្ថិភាពកាំភ្លើង ដែលត្រូវបានគណបក្រសាធារណរដ្ឋយកមកប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។