(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួររបស់ Fresh Talk ថាតើលោក ដូ ណាល់ត្រាំ អាចឈ្នះក្នុងការបោះឆ្នោតនាថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះដែរឬទេ? លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា សំឡេងគាំទ្រលោក ដូ ណាល់ត្រាំ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសំឡេងនោះទៀតសោត គឺទទួលបានពីសកម្មភាពរបស់គណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងនោះតែម្ដង។
ការលើកឡើងរបស់លោក សួន សេរីដ្ឋា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk លើប្រធានបទ៖ «តើអាមេរិក អាចមានមេដឹកនាំស្រ្តីដំបូងក្នុងប្រវត្តិសាស្រ្តដែរឬទេ?»
បើតាមការបញ្ជាក់ពី លោក សួន សេរីរដ្ឋា មើលឃើញថា ជួយលើកប្រជាប្រិយភាពរបស់លោក ដូ ណាល់ត្រាំ ឱ្យកាន់តែកើនឡើងរួមមានពាក្យបណ្ដឹងជាច្រើនលើលោកត្រាំ និងចុងក្រោយនេះ គឺការបាញ់សម្លាប់លោកត្រាំ ដែលមិនបានសម្រេច ជាចំណុចមួយធ្វើឱ្យប្រជាប្រិយភាពលោកត្រាំ កើនឡើងខ្លាំង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖