(វៀតណាម)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម (ខ្មែរក្រោម) ហើយនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្រោយធ្វើដំណើរទៅដល់វត្តវត្តពោធិគិរីវង្សារាម ភ្លាម សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជកា នៃរាជរដ្ឋាភិបាលកម្ពុជា បានបូជាព្រះរតនត្រ័យ និងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោម ដែលរង់ចាំនៅទីនោះប្រកបដោយក្ដីនឹករលឹក និងស្និទស្នាលជាទីបំផុត។