(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាឱ្យតំណាងក្រុមហ៊ុន (SCG) និងសហការី ចូលធ្វើបទបង្ហាញស្តីពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពបឋមនៃគម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម/ ខេត្តកំពង់ធំ) ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕