(តាកែវ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។
សេចក្ដីជូនដំណឹង បានបង្ហាញថា ការផ្អាកនេះដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០១៤ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមាន ផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។
ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងតែបាននិងកំពុងជាន់ឡើងជាហេតុបណ្ដាលឲ្យលិចលង់នៅតាមកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ ផ្សារត្រាំខ្នារនិងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែតលេខ ផ្សារប៉ាំងសីដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវថ្នល់ស្ពានមិនអាចទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នោះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចាសម្ព័ន្ធផ្លូវថ្នល់ស្ពាន មន្ទីរសាធារណការដឹក ជញ្ជូនខេត្តតាកែវ សូមផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និងចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៥ ជាបណ្ដោះអាសន្នរហូតមានសេចក្ដីជូន ដំណឹងសារជាថ្មី។
សេចក្ដីជូនដំណឹងខាងលើ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត និងសម្រាប់ទិសដៅខេត្តកំពតឆ្ពោះទៅភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ហួសទៅផ្លូវជាតិលេខ២ ស្តុបអង្គតាសោមក្រុងដូនកែវ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្ដាះអាសន្នសិន៕