(ម៉ាឡេស៊ី)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំគណប្រតិភូក្រសួង បន្តចូលរួមកិច្ចប្រជុំចំនួន២បន្ថែមទៀត នៅទីក្រុងកគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំទាំង២នេះរួមមាន៖ (១) កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១៥ ដែលជាលទ្ធផលអង្គប្រជុំទទួលស្គាល់ពីលទ្ធផលការងារអនុវត្តគម្រោង និងសកម្មភាពក្រោមផែនទីបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ឆ្នាំ២០២១-២០២៥ និងបានឯកភាពគ្នាសម្របសម្រួលការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងអាស៊ាន-កូរ៉េ ក្រោយឆ្នាំ២០២៥ និង (២) កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូអភិវឌ្ឍន៍៕