(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានឡើងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP។ លោកបានសង្កត់ធ្ងន់ថា បញ្ហាមួយចំនួនយើងត្រូវមានឆន្ទៈមេដឹកនាំល្អ ត្រូវដឹងសេរីភាព ការផ្សះផ្សា និងអំណាចនៃការចែករំលែក ការផ្សះផ្សា គឺចាប់ផ្ដើមពីក្រុមការងាររបស់យើង។
ការសង្កត់ធ្ងន់បែបនេះរបស់លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានធ្វើឡើងក្នុងឱកាសដែលសម្តេចញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាលទ្ធផលកិច្ចពិភាក្សាតុមូល គឺមានផ្នត់គំនិតសំខាន់ៗ និងលទ្ធជាច្រើនផងដែរ ខ្ញុំសូមសង្កត់ធ្ងន់នូវបញ្ហា និងកិច្ចសហប្រតិបត្ដិការមួយចំនួន យើងត្រូវមានឆន្ទៈ មេដឹកនាំល្អត្រូវដឹងសេរីភាព ការផ្សះផ្សា និងអំណាចនៃការចែករំលែក។ ការផ្សះផ្សា គឺចាប់ផ្ដើមពីក្រុមការងារ របស់យើង តាមរយៈការលើកកម្ពស់វប្បធម៌នៃកិច្ចសន្ទនា យល់ និងគោរពគ្នា នេះគឺជាកិច្ចសន្ទនាដំណើរការមួយ ដែលយើងគិតអំពីការខិតខំប្រឹងប្រែងក៏ដូចជា ការប្ដេជ្ញាចិត្តដើម្បីអធិបតេយ្យភាពនិងអត្ថប្រយោជន៍របស់ជាតិ ដែលបានដាក់ចូលនៅក្នុងគោលនយោបាយ តាមរយៈការលើកកម្ពស់បរិយាបន្ន កិច្ចសន្ទនា ទាក់ទងជាមួយនឹងការលើកកម្ពស់ទៅលើការទទួលយកនូវការចរចា»។
ទន្ទឹមគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជាឧទាហរណ៍ គឺយើងតំណាងឱ្យមនុស្សជាតិអ្នកចូលរួមជាច្រើនបានលើកជាសំណើរទាក់ទងទៅនឹងជាថ្នាលអន្តរ គណបក្សនយោបាយស្វែងរកនៅសន្តិភាព ដែលគឺជាអ្វីដែលយើងគិតអំពីបរិយាបន្នលើកកម្ពស់សន្តិភាព ក៏ដូចជាមិនត្រឹមតែជាក្ដីបារម្ភ នៅក្នុងស្រុកនោះទេ ប៉ុន្តែជាក្ដីបារម្ភជាសកលមិនថាពាក់ព័ន្ធជាមួយអន្តរទំនាក់ទំនងសេដ្ឋកិច្ច អន្តរអភិបាលកិច្ច ក៏ដូចជាថាមវ័ន្ដអន្តរជាតិផងដែរ។
ជាថ្មីម្ដងទៀត លោកស្រីក៏សុំលើកយកកិច្ចប្រជុំមួយថ្នាលអន្តរគណបក្សនយោបាយទាំងអស់ ដែលចាំបាច់ត្រូវមានដើម្បីស្វែងរកកិច្ចសន្ទនារកដំណោះស្រាយ ក៏ដូចជាលើកកម្ពស់ជាសាកលដើម្បីដោះស្រាយបញ្ហារួមដែលនាំឱ្យមានពិភពលោក សម្រាប់មានភក្តីភាព សន្តិភាព សុវត្ថិភាព ដល់អ្នកជំនាន់ថ្មី៕