(ភ្នំពេញ)៖ នៅក្រោយពេលដែលរុស្ស៊ី បានកែប្រែធម្មនុញ្ញនុយក្លេអ៊ែរបស់ខ្លួនដោយសម្រេចថា មិនចាំបាច់ទាល់តែរុស្ស៊ីរងការវាយប្រហារដោយមីស៊ីល ឬរងការខូចខាតធ្ងន់ធ្ងរនោះទេ ឱ្យតែមានរបាយការណ៍ច្បាស់លាស់ថានឹងមានការវាយប្រហារមកលើខ្លួនក្នុងទ្រង់ទ្រាយធំ ទោះមិនមែនអាវុធនុយក្លេអ៊ែក៏ដោយក៏រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែដែរ។ មិនយូរប៉ុន្មានពីការកែប្រែធម្មនុញ្ញនុយក្លេអ៊ែរុស្ស៊ីនេះ រដ្ឋបាលលោក បៃ ដិន ដែលជារដ្ឋាភិបាលចាំផ្ទះរបស់អាមេរិក និងចក្រភពអង់គ្លេស បានអនុញ្ញាតឱ្យអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីបាន។
ចំណុចនេះហើយ ដែលនាំឱ្យមានការព្រួយបារម្ភថាតើ មុនថ្ងៃលោក ដូណាល់ ត្រាំ ចូលកាន់តំណែងផ្លូវការនៅថ្ងៃទី២០ ខែមករា ខាងមុខសង្រ្គាមលោកអាចផ្ទុះឡើងដែរឬទេ ប្រសិនជារុស្ស៊ី និងអ៊ុយក្រែនសម្រេចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនោះ?
ដើម្បីឆ្លើយតបប្រធានបទនេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយគឺ៖
- លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ។
ដូច្នេះដើម្បីសូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕