(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់នាំបក្សនយោបាយមកពីបណ្តាប្រទេសនានា ពេលជួបសម្តេចសុទ្ធតែលើកសរសើរ ពីការបញ្ចប់សង្គ្រាម និងកសាងសុខសន្តិភាពនៅកម្ពុជា ព្រមទាំងស្នើចែករំលែកពិសោធន៍នៃការបញ្ចប់សង្គ្រាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានព្រះធម៌ ជាចំណែកនៃអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ឱ្យទទួលបានជោគជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចធម៌របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពខ្មែរក្រហមជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនឿសាសនាមិនមែនជាឧបសគ្គរារាំងមិនឱ្យប្រទេសក្លាយទៅជាប្រទេសទំនើបនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមនុស្សមាន៣ គឺនៅផ្ទះ សាលា និងសង្គម ប៉ុន្តែការអប់រំនៅផ្ទះ និងសាលា ជាគន្លឹះសំខាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សព្វផ្សាយស្រាបៀរ ដោយយកនារីស្លៀកខ្លីលាងរថយន្ត ជារបៀបផ្សព្វផ្សាយហួសព្រំដែនប៉ះពាល់តម្លៃសីលធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំតាមបែបសាសនាជាចំណែកដ៏សំខាន់នៃការអប់រំសីលធម៌របស់មនុស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងតួនាទីរបស់ព្រះពុទ្ធសាសនា ជាចំណែកជួយពង្រឹងសីលធម៌រស់នៅរបស់មនុស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរជប៉ុន ទោះបីរីកចម្រើនយ៉ាងណា ក៏សីលធម៌ វប្បធម៌ ប្រពៃណីរបស់ជប៉ុន មិនបាត់បាត់បង់នោះទេ។

* សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន មិនរាំងស្ទះនោះទេ ក្រុមការងារកំពុងកំណត់និយាមការផលប៉ះពាល់លើប្រជាពលរដ្ឋ ដើម្បីដោះស្រាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការធ្វើដោយគិតពីប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវ ទើបជាការធ្វើប្រកបដោយធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃ ប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និង វាយតម្លៃការអនុវត្តគ្រប់​សកម្ម​ភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការ​លើក​កម្ពស់​គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុង​កម្ម​វិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យ​បាន​មូលធនមនុស្សមានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងទំនួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើគណៈសង្ឃទាំងពីរគណៈ យកព្រះទ័យទុកដាក់លើការប្រតិបត្តិធម៌វិន័យ ដើម្បីពង្រឹងតួនាទីព្រះសង្ឃ និង វត្តអារាម ក្នុងការចូលរួមទប់ស្កាត់ និងដោះស្រាយអធិករណ៍ក្នុង ព្រះពុទ្ធសាសនា និងរួមចំណែកថែរក្សានូវបេតិកភណ្ឌដែលមានក្នុងវត្តអារាមឱ្យបានគង់វង្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃនាយក ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ យកព្រះទ័យ យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានព្រះសង្ឃ និង មន្ត្រីរាជការ ឱ្យមានជំនាញបច្ចេកវិទ្យាព័ត៌មាន (ជំនាញឌីជីថល) ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥, ដែលក្នុងនោះ នៅមានចំណុចមួយចំនួនត្រូវយក ចិត្តទុកដាក់, រួមមាន (១) ការរៀបចំទំនាក់ទំនង និង អន្តរសកម្មរវាងរដ្ឋបាលថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ, (២) រៀបចំចងក្រងទិន្នន័យតាមប្រព័ន្ធ- អេឡិចត្រូនិក និង ប្រព័ន្ធព័ត៌មានវិទ្យា, និង(៣) ធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាធារណៈ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ក្នុងន័យនេះ ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។

* សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថាវេលាម៉ោង ៤៖៣៣នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕