(សៀមរាប)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុ ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងកិច្ចប្រជុំពេញអង្គ គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានថ្លែងកោតសរសើរចំពោះការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា និងដំណើរការរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា នៅលើទឹកដីប្រវត្តិសាស្រ្តរបស់កម្ពុជា។ ជាមួយគ្នានោះ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងក្លាយជាប្រទេសគំរូ និងឈានមុខគេសម្រាប់ការរួមចំណែកដល់សកម្មភាពមីនសកល៕