(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតិឱ្យក្រុមហ៊ុន ZHONGYI INVESTMENT GROUP និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សា ដោយមានការចូលរួមពី លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។

នៅក្នុងជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននេះ ភាគីទាំងពីរ បានពិភាក្សាលើការងារសំខាន់ៗ ជាពិសេសការងារអភិវឌ្ឍន៍ផ្លូវដែក និងឡូជីស្ទីកនៅកម្ពុជាផងដែរ៕