(កោះកុង)៖ លោកវេជ្ជបណ្ឌិត ហៃឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា គ្រូពេទ្យបង្អែកខេត្តបានសហការជាមួយក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្ត ប្រទេសបារាំង បានអញ្ជើញមកខេត្តកោះកុង ដើម្បីព្យាបាលជំងឺ និងធ្វើធ្វើការវះកាត់ជំងឺដូចជា៖ ដុំគីស ពកក ពិនិត្យត្រចៀក និងផ្តល់ឧបករណ៍ស្តាប់សម្លេងជូនគាត់ដើម្បីគាត់ស្តាប់បាននូវសារសម្លេងក្នុងការពិភាក្សា។
លោកវេជ្ជបណ្ឌិតហៃឡៃ សុន បានបន្តថា រយៈពេលប៉ុន្មានថ្ងៃនេះសឲ្យឃើញថា ការពិនិត្យជំងឺជូនប្រជាពលនិងផ្តល់ឧបករណ៍ស្តាប់ និងធ្វើការវះកាត់ដុំគីសរួចរាល់ជាស្ថាពរមានចំនួន៖
*ទី១៖ ផ្តល់ឧបករណ៍ស្តាប់សម្លេងមានចំនួន៦២នាក់ និងឧបករណ៍ស្តាប់សម្លេងយកមានចំនួន៦៩ឧបករណ៍។
*ទី២៖ ពិនិត្យពិគ្រោះ និងវះកាតដុំគីសជូនអ្នកជំងឺ២០នាក់ និងពិនិត្យពិគ្រោះមិនវះ៣៦នាក់ សរុបចំនួន៥៦នាក់។
លោកវេជ្ជបណ្ឌិត បានបន្តថា នេះជាសក្ខីភាព ហើយក៏ជាកាតព្វកិច្ចរបស់ក្រុមគ្រូពេទ្យ ក្នុងការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ។ ទោះបីគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ធ្វើការវះកាត់រួច ហើយវិលត្រឡប់ទៅស្រុកគេវិញ ក៏ក្រុមគ្រូពេទ្យរបស់លោកនៅតែបន្តព្យាបាលពួកគាត់រហូតដល់គាត់ជាសះស្បើយ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការពិនិត្យព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ មិនតម្រូវឲ្យបង់ថវិកាឡើយ ហើយអ្នកមានជំងឺដូចខាងលើ មិនមែនមានតែក្នុងខេត្តកោះកុងទេ គឺមានមកតាមខេត្តផ្សេងៗ ដោយខាងមន្ទីរសុខាភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងបណ្តាយសង្គម។
ពលរដ្ឋមកពិនិត្យជំងឺបានយាយថា គាត់មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមលោកគ្រូពេទ្យជំនាញប្រទេសបារាំង បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្តបានធ្វើការវះកាត់ដុំគីស ពកក និងផ្តល់ឧបករណ៍ ជូនពួកគាត់ដោយមិនតម្រូវឲ្យបង់ថវិកាឡើយ៕