(សៀមរាប)៖ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ បាននិងកំពុងនិមន្តបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល១សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសដំណើរទស្សនកិច្ចនេះ ព្រះអង្គបានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្ត ស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

តើក្នុងការនិមន្តទស្សនកិច្ចនៅកម្ពុជានេះ ព្រះអង្គមានថេរដីការដូចម្តេចខ្លះ?

សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា រួម ឆាដា និងព្រះតេជគុណ ថាច់ ញឹក ដែលដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម មកបំពេញទស្សនកិច្ចដូចតទៅ៖