(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ គេឃើញមានស្ត្រីជើងខ្លាំងចិត្តស៊ូចំនួន២រូប គឺកីឡាការនី ធី សុវណ្ណថា និងកីឡាការនី រិទ្ធីយ៉ា ក៏បានចូលរួមប្រកួតក្នុងប្រភេទ Class C ឬ Overland ដែលជាប្រភេទផ្លូវឧបសគ្គមិនសូវខ្លាំងដូច Class A និង Class B។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។

ក្នុងការប្រណាំងរថយន្តអន្តរជាតិនេះ គឺមានការបែងចែកជា៣ប្រភេទ៖
១-Class A (Hard core) ដែលជាប្រភេទជួបនិងឆ្លងកាត់ឧបសគ្គខ្លាំងបំផុត
២-Class B (Light core) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គខ្លះៗ
៣-Class C (Overland) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គមិនសូវលំបាក។ នៅក្នុង Class C នេះដែរ គេឃើញកីឡាការនីទាំង២រូបខាងលើ គឺអ្នកនាង ធី សុវណ្ណថា និងអ្នកនាង រិទ្ធីយ៉ា ក៏បានចូលរួមប្រកួតយ៉ាងស្វិតស្វាញផងដែរ៕

សូមទស្សនាវីដេអូសម្ភាសន៍ជាមួយកីឡាការនី ធី សុវណ្ណថា និងកីឡាការនី រិទ្ធីយ៉ា ដែលជាកីឡាការនីតែ២រូបគត់ក្នុងការប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ៖