(ភ្នំពេញ)៖ អនុវត្តតាមគំរូដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣នាក់ (ស្រី៤៩នាក់)។
ជាមួយគ្នានេះកម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយ៉ាងមមាញឹកបំផុត៕