(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានសហការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនោះមន្ទីរទេសចរណ៍ វិទ្យុ ទូរទស្សន៍ និងកីឡានៃ ខេត្តហៃណានបានរៀបចំ សហគ្រាសទេសចរណ៍ និងវប្បធម៌នៃខេត្តហៃណាន ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍នេះ ព្រមទាំងបានពិភាក្សាជាមួយ សហគ្រាសពាក់ព័ន្ធទេសចរណ៍កម្ពុជា អំពីការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន រៀបចំឡើង ដើម្បីជំរុញទៅលើវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៍រវាងចិន និងកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងបានផ្ដល់ឱកាសដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានរួមគ្នារៀបចំ "ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន។

ក្នុងនោះពិព័រណ៍នេះស្តង់កោះហៃណាន បានរៀបចំយ៉ាងទាកទាញជាមួយ សំឡេងទឹកសមុទ្រ ផ្ទៃមេឃដ៏ខៀវស្រងាត់ ខ្យល់បក់ពីធម្មជាតិ និងសម្បូរទៅដោយដើមដូងខ្ពស់ៗ ជាម្លប់ដ៏ត្រជាក់ដល់ភ្ញៀវទេសចរណ៍ ប្រៀបដូចជាអ្នកបានទៅទស្សនាផ្ទាល់នៅកោះហៃណាន។

រចនាបទបែបវិស្សមកាល ហៃណានបានបង្ហាញរូបភាពទេសចរណ៍ថ្មីក្រោមប្រធានបទ «Hainan So Cool» ផែនទីនៃកោះហៃណានដែលគូរដោយដៃ នៅលើក្តារតាំងពិព័រណ៍បង្ហាញពី ទេសភាពធម្មជាតិ និងវប្បធម៌របស់កោះហៃណានម្តងមួយៗ ដែលមានទេសភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍។

ជាមួយគ្នានេះ ស្តង់កោះហៃណាន បានប្រើប្រាស់ផ្ទាំងរូបភាពដែលព័ទ្ធជុំវិញ ទៅដោយអំពូលភ្លើងដ៏ទាក់ទាញ ដើម្បីបង្ហាញតំបន់ទេសចរណ៍ល្បីៗដូចជា ភូមិវប្បធម៌បីងឡាំង ដែលជម្រករបស់ជនជាតិភាគតិច ម៉េវ និងតំបន់ទេសចរណ៍វប្បធម៌ ណានសានដែលមានរូបសំណាក់ ព្រះម៉ែគង់ស៊ីអ៊ីម ដែលមានកំពស់១០៨ ម៉ែត្រឈរបង្អូតសម្រស់នៅចំ កណ្តាលសមុទ្រ រួមទាំងតំបន់ទេសចរណ៍នៃកោះហៃហ័រជាច្រើនទៀត ព្រមទាំងដំណើរកំសាន្តដ៏ទាក់ទាញនៅ កោះហៃណាន ៥ ថ្ងៃ ៤ យប់ និងដំណើរកំសាន្ត ៤ថ្ងៃ ៣ យប់ ក៏ដូចជាតំបន់ទេសចរណ៍ថ្មីៗផ្សេងទៀត។

លោក ស៊ូ ឈីយ៉ា អនុប្រធានមន្ទីរទេសចរណ៍ វិទ្យុ ទូរទស្សន៍ និងកីឡានៃខេត្ត ហៃណានបានថ្លែងថា គោលបំណងនៃការពិព័រណ៍លើកនេះ គឺដើម្បីផ្សព្វផ្សាយធនធាន និងផលិតផលទេសចរណ៍ចម្រុះ របស់ខេត្តហៃណានទៅកាន់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍កម្ពុជា កាន់តែច្រើននិងលើកកំពស់ វិស័យទេសចរណ៍របស់ខេត្ត ហៃណាន នៅក្នុងទីផ្សារទេសចរណ៍របស់កម្ពុជា។

លោកបានបន្ដថា ប្រទេសកម្ពុជា និងខេត្តហៃណាន ជាតំបន់ទេសចរណ៍ ដែលបញ្ជូនអ្នកទេសចរណ៍ ឲ្យគ្នាទៅវិញទៅមក កម្ពុជាក៏ជាប្រភពទីផ្សារទេសចរណ៍ របស់ខេត្តហៃណានផងដែរ។

ថ្មីៗនេះ របាយការណ៍វិភាគទីផ្សារទេសចរណ៍នៃ ខេត្តហៃណាន ឆ្នាំ ២០២៤ បានចេញផ្សាយដោយ តុងឆេង ត្រាវ៉ែល បានបង្ហាញថា ភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តនៅទីក្រុង ហៃខូវ និងសានយ៉ាភាគច្រើនមក ពីចិនហុងកុង ចិនម៉ាកាវ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសកម្ពុជា។

លោកបានបន្ថែមថា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ ជើងហោះហើរសេរីលើកទីប្រាំ ដែលដំណើរការឡើងដោយ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជាទៅកាន់ទីក្រុង សានយ៉ា នៃកោះហៃណាន បន្ទាប់មកទៅកាន់ប្រទេសសិង្ហបុរី និងពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជាទៅកាន់ទីក្រុង សានយ៉ា នៃកោះហៃណាន បន្ទាប់មកទៅកាន់ខេត្ត ញ៉ាចាង ប្រទេសវៀតណាម ដែលបានបើកដំណើរការជាផ្លូវការ មកដល់ឆ្នាំនេះភ្ញៀវទេសចរកម្ពុជាជិត ១ម៉ឺននាក់បានមកដើរលេងកំសាន្តនៅខេត្ត ហៃណាន។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហៃណាន និងប្រទេសកម្ពុជាបន្ថែមទៀត ខេត្តហៃណាន និងសមាគមទេសចរណ៍កម្ពុជា បានរៀបចំសន្និសីទ និងកិច្ចប្រជុំក្នុងអំឡុងពេលពិព័រណ៍នេះ។ ភ្ញៀវទេសចរផ្តោតសំខាន់ទៅលើទីក្រុង សានយ៉ានឹង ហៃខូវភ្ញៀវទេសចរណ៍ចូលរួមលេងកំសាន្តនៅឆ្នេរខ្សាច់ កីឡាតាមទឹក ការដើរទស្សនា នឹងការពិសាអាហារពិសេសក្នុងតំបន់ ភាគីទាំងពីរបានពិភាក្សាគ្នា យ៉ាងស៊ីជម្រៅលើប្រធានបទដូចជា ការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ និងសមាហរណកម្ម ការកែលម្អសេវាកម្មទេសចរណ៍ និងការផ្សព្វផ្សាយរួមគ្នា ដើម្បីលើកកម្ពស់ការយល់ដឹងពី គ្នាទៅវិញទៅមក រវាងភាគីទាំងពីរ ក្នុងវិស័យទេសចរណ៍ និងស្វែងរកឱកាសសហប្រតិបត្តិការ។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤» លោក វ៉ាង វិនពីង ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានជួបជាមួយសមាជិកគណៈប្រតិភូ នៃមន្ទីរទេសចរណ៍ខេត្ត ហៃណាន និងបានណែនាំដល់ ឯកអគ្គរាជទូតអំពីស្ថានភាពមូលដ្ឋាន នៃការផ្លាស់ប្តូរទេសចរណ៍រវាងកម្ពុជា និងខេត្តហៃខូវ ក៏ដូចជាវឌ្ឍនភាពនៃ ខេត្ត ហៃណាន និងប្រទេសកម្ពុជាមានទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធរវាងភ្នាក់ងារទេសចរណ៍ទាំងសងខាង ហើយសម្រេចបានលទ្ធផល តាមរយៈកិច្ចសហប្រតិបត្តិការមិត្តភាព៕