(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អនុក្រឹត្យនេះ កំណត់បែបបទនិងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ខាងក្រោមនេះជាអនុក្រឹត៖