(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលល្បីថាចាត់ការមន្ត្រីខូចមិនញញើតដៃនោះ បានសម្រេចដកហូតតំណែងលោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកនៅជាមន្ត្រីនគរបាលធម្មតា ព្រោះប្រព្រឹត្តខុសវិន័យនគរបាល។ ការដកហូតតំណែងអធិការល្បីខាងខូចរូបនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។

ការសម្រេចដកហូតតំណែងលោកអធិការ ស៊ូ ចាយ ធ្វើឡើងក្រោយមានបណ្តឹងប្រជាពលរដ្ឋពាក់ព័ន្ធការប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋ។ លោកអធិការ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនទៀត លើការប្រើតួនាទីភារកិច្ចផ្ទុយនឹងច្បាប់វិន័យរបស់នគរបាល៕