(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៧៤នាក់ របស់គណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព លោកឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋាន ឃុំតាំងក្រសាំង ស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះមានក៏មានកាតចូលរួមពី អនុប្រធានថ្នាក់កណ្ដាលចុះជួយស្រុក ខេត្ត គណបក្សឃុំតាំងក្រសាំង សាខាបក្សភូមិ យុវជនឃុំ ភូមិ និងសមាជិកថ្មីសរុប ៣៩២នាក់ ។
លោក ពុធ ឃាន ប្រធានគណបក្សឃុំតាំងក្រសាំង បានរាយការណ៍ពីសកម្មភាពទូទៅរបស់គណបក្ស ជាពិសេសសមាជិកថ្មី ដែលភាគច្រើនជាយុវជនទើបគ្រប់អាយុបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធពិធីបញ្ចូលនាពេលនេះ មានចំនួន ២៧៤នាក់ មកពីភូមិទាំង១២ ក្នុងឃុំតាំងក្រសាំង ។
បន្ទាប់ពីតំណាងសមាជិកថ្មី បានធ្វើការប្ដេជ្ញាចិត្ត និងទទួលប័ណ្ណសមាជិក និងសេចក្ដីសម្រេចស្ដីពីការយល់ព្រមបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជា រួចមក
លោក ឈឹម សៅគី បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទេសក៍ឯក នយោបាយឈ្នះឈ្នះ និងបិតាស្ថាបនិកសន្តិភាពកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និង ឯកឧត្តម ឆាយ ឬទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ជូនអង្គពិធីទាំងមូល ។
លោកបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកឡើងពីប្រវត្តិតស៊ូ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ មាតុភូមិ ព្រមទាំងកសាងបានសមិទ្ធផជាច្រើនលើសលប់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងដឹកនាំបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ។
លោកក៏បានផ្ដាំផ្ញើដល់សមាជិកថ្មីត្រូវគោរពលក្ខន្តិកៈរបស់គណបក្ស ចូលរួមគាំទ្រគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅអនាគត។
ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានជូនទូរទស្សន៍ទំហំ ៧៥ អ៉ីង ចំនួន ១គ្រឿងដល់គណបក្សឃុំតាំងក្រសាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឆាយ ឫទ្ធិសែន និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត មកឧបត្ថម្ភដល់គណបក្សឃុំ និងសមាជិកសមាជិកាទាំងអស់ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ៕