(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ជំនួសលោកឧត្តមសេនីយ៍ត្រី ម៉ៅ ញឹម ដែលត្រូវចូលនិវត្តន៍។
ថ្លែងនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា បានកោតសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី ដែលបានប្រឹងប្រែងលះបង់កម្លាំងចិត្តនិងពេលវេលាបំពេញភារកិច្ចទទួលជោគជ័យ និងបានណែនាំដល់លោកមេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថស្រុកអង្គរបូរី ដែលទើបចូលកាន់តំណែង ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អបន្តទៀត។
នៅក្នុងឱកាសនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវក៏បានណែនាំដល់លោកមានបញ្ជាការកងរាជអាវុធហត្ថុស្រុកអង្គរបុរីថ្មីត្រូវបង្កើនការទប់ស្កាត់ក្រុមក្មេងទំនើងនិងបង្ក្រាបការប្រើប្រាស់និងជូញដូគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន៕