(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាជាប្រវត្តិសាស្ត្រមួយចំនួន ដើម្បីសិទ្ធិនិងការការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹង អតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក។ លោក សុធា អរុណ ត្រូវបានតុលាការផ្តន្ទាទោស ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសលើកុមារពីររូប និងបទឆបោក ហើយបណ្តឹងឧទ្ធរណ៍របស់លោក លើករណីទាំងនេះ ត្រូវបានបដិសេធ។
កាលពីដើមឆ្នាំនេះ តុលាការកំពូល បានប្រកាសសាលដីកាផ្តន្ទាទោស លោក សុធា អរុណ ក្នុងសំណុំរឿងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹង បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំអនីតិជនអាយុតិចជាង ១៥ឆ្នាំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារ អិលអិលស៊ី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា លោក សុធា អរុណ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ឆ្នាំ។ ការវិនិច្ឆ័យជាលាយលក្ខណ៍អក្សរសម្រាប់ករណីទាំងនេះបានចេញក្នុងខែ មិថុនា តុលា និង វិច្ឆិកា ឆ្នាំ២០២៤។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារអិលអិលស៊ី៖