(កណ្តាល)៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា (១៩៧៩-២០២៥) នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងទទួលបន្ទុកស្រុកកណ្តាលស្ទឹង ប្រធានគណៈ កម្មការទី១០ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចំាភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំ ណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន១០៩នាក់ នៅឃុំត្រពាំងវែង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សស្រុក ឃុំ គណៈសាខាភូមិ ប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារចុះជួយពង្រឹងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលសរុបចំនួន១៧០នាក់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំត្រពាំងវែងទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរ សាទរ និងប្រកាសទទួលស្គាល់សមាសភាពសមាជិកគណបក្សថ្មីចំនួន១០៩រូប ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិ កគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ៧មករានាពេលនោះផងដែរ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងសេដ្ឋកិច្ចឡើងវិញចាប់ពីលេខសូន្យ ធ្វើឱ្យមានការរីកចម្រើនយ៉ាងលឿនរហូតមកដល់បច្ចុប្បន្ន។

គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំ ជាកម្លាំងប្រកប ដោយ ថាម ពលរស់រវើកក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការអនុវត្តដោយជោគជ័យនូវដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានឃុំត្រពាំងវែងមានផ្លូវ មានទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងមានរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។
ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបាន ខិតខំបំពេញការងារបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ប្រធានគណៈអធិបតី បានបន្តថា សម្រាប់សមាជិក សមាជិកាគណបក្សទាំង១០៩រូបនេះ គឺទទួលបានសិទ្ធិពេញលេញ ជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា។ ហេតុនេះសូមសមាជិក សមាជិកាបក្សទាំងអស់ បន្តប្រតិបត្តិឱ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឱ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ជាមួយនឹងការជួយគ្នា ដើម្បីភាពរីកចម្រើនរបស់គណបក្ស។ ត្រូវចូលរួមទាំងអស់គ្នាថែរក្សារាល់សមិទ្ធផលនៃសុខសន្តិភាព។ មិនត្រូវជឿលើជនអគតិមួយ ដែលមាន បំណងចង់បំផ្លិចបំផ្លាញសមិទ្ធផលសន្តិភាព និងមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ  ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែងសរុបចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកា២០,០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ជួសជុល ផ្លាកសញ្ញាគណបក្ស ក្នុងឃុំត្រពាំងវែង និងឃុំគោកត្រប់សរុបថវិកាចំនួន៣,២១០,០០០រៀល និងចូលបច្ច័យបុណ្យសពបងប្អូនប្រជាពលរដ្ឋចំនួន១៦គ្រួសារថវិកាសរុបចំនួន៣,២០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ១១,៥១០,០០០រៀល (ដប់មួយលាន ប្រាំសែនមួយម៉ឺនរៀល)៕