(ក្រចេះ)៖ ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់អារម្មណ៍ព្រមព្រៀងគ្នាធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសនៅរដូវកាលក្រោយ។
ការលើកឡើងនេះ បន្ទាប់ពីប្រជាកសិករបានជួបសំណេះសំណាលជាមួយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់លើកទឹកចិត្តប្រជាកសិករ ឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ៕