(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងរៀបចំពិព័រណ៍ការងារអនឡាញ សម្រាប់ប្រព័ន្ធពលករជំនាញនៅប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom Meeting ដែលនឹងប្រព្រឹត្តទៅ ចំនួន ៣លើក គឺនៅថ្ងៃទី១៧, ១៨ និង៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងបានបន្ដថា កម្មវិធីនេះ នឹងមានការពន្យល់លម្អិតពីប្រព័ន្ធពលករ ជំនាញនៅប្រទេសជប៉ុន និងការណែនាំពីក្រុមហ៊ុនទទួល និងសមាគមគាំទ្រនៅក្នុងប្រទេសជប៉ុន។

លោកអ្នកអាចចុះឈ្មោះចូលរួមពិព័រណ៍ការងារអនឡាញនេះដោយឥតគិតថ្លៃ ដោយស្កេន QR Code ខាងក្រោម ដើម្បីចុះឈ្មោះ និងឆ្លើយសំណួរចាំបាច់ អំពីឈ្មោះ សញ្ជាតិ ប្រទេសដែលកំពុងស្នាក់នៅ ប្រភេទការងារ ដែលចាប់អារម្មណ៍ អ៊ីម៉ែល កម្រិតភាសាជប៉ុន និងស្ថានភាពការងារ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖